៣ ជំហានដំបូងសម្រាប់គ្រប់គ្រងប្រាក់នៅពេលទទួលប្រាក់ខែ (PPCBank)

ជំហានដំបូង ទៅរកសម្បត្ដិ!-

តើអត្ថបទអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានឬទេ? មនុស្សខ្លះប្រហែលជាមិនគិតបែបនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចប្រាកដបាននោះគឺ៖ នៅក្នុងចំណោមអ្នកដែលកំពុងអានអត្ថបទនេះ មានមនុស្សខ្លះរយ:ពេល ១០ ឬ ២០ ឆ្នាំបន្ទាប់ នឹងនៅតែចងចាំអត្ថបទនេះ។ អ្វីដែលខ្ញុំជឿជាក់នោះគឺ៖ អ្នកណាដែលយកការចងចាំនេះទៅអនុវត្តន៍ជាក់ស្តែង នឹងអាចទទួលបានសេរីភាពហិរញ្ញវត្ថុយ៉ាងគ្រប់គ្រាន់នៅក្នុងអនាគត។ បើសិនយើងមិនរៀបចំផែនការសម្រាប់អ្វីដែលត្រូវធ្វើទេនោះ ច្បាស់ណាស់វានឹងមិនកើតឡើងដោយខ្លួនឯងឡើយ។ ទង្វើតូចៗ ប៉ុន្តែមាននិន្នាការបន្តបន្ទាប់ អាចផ្លាស់ប្តូរអនាគតរបស់អ្នកបាន។ ៣ ជំហានដំបូងសម្រាប់គ្រប់គ្រងប្រាក់នៅពេលទទួលប្រាក់ខែ«ការប្រើប្រាក់បានល្អ សំខាន់ជាងការរកប្រាក់បានច្រើន។»

PPCBank

'Easy Banking!' provided by PPCBank ជំហានទី ១៖ បែងចែកគណនី – រៀបចំប្រាក់តាមគោលបំណង នៅពេលបានទទួលប្រាក់ខែ អ្វីដែលអ្នកត្រូវធ្វើជាដំបូងនោះគឺ៖ បែងចែកប្រាក់ទៅគណនីផ្សេងៗតាមគោលបំណង។ បើអ្នកទុកប្រាក់ទាំងអស់នៅក្នុងគណនីតែមួយ អ្នកនឹងពិបាកដឹងថាអ្នកបានចាយប៉ុន្មាន ហើយប្រាក់អាចនឹងអស់ដោយអ្នកបានមិនដឹងខ្លួន។ សូមរៀបចំគណនី ៣ប្រភេទដូចខាងក្រោម៖

គណនីប្រាក់ខែ (Payroll Account): សម្រាប់ទទួលប្រាក់ខែពីក្រុមហ៊ុន។ គណនីនេះគួរតែសន្សំនិងរក្សាប្រាក់ឲ្យបានច្រើនបំផុត ហើយគួរកាត់បន្ថយការចំណាយដោយផ្ទាល់។

គណនីចំណាយទូទៅ: បញ្ចូលតែប្រាក់ចាំបាច់សម្រាប់ការចំណាយប្រចាំខែប៉ុណ្ណោះ។ គួរតភ្ជាប់គណនីនេះជាមួយកាត ឬ KHQR។

គណនីសន្សំ និងប្រាក់បន្ទាន់: សម្រាប់ប្រាក់សន្សំដើម្បីអនាគត។ អ្នកអាចជ្រើសរើសជាការសន្សំប្រចាំខែ ឬសន្សំអត់កំណត់ ដោយផ្អែកលើគោលបំណងផ្ទាល់ខ្លួន។

(ភាពខុសគ្នារវាងសន្សំប្រចាំខែ និងសន្សំអត់កំណត់ នឹងត្រូវពន្យល់ក្នុងអត្ថបទបន្ទាប់។) បើអ្នកកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិនៅថ្ងៃទទួលប្រាក់ខែ ការគ្រប់គ្រងប្រាក់ប្រចាំខែរបស់អ្នកនឹងក្លាយជារឿងសាមញ្ញ។

ជំហានទី ២៖ កំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ – ធ្វើឲ្យការសន្សំក្លាយជាទម្លាប់ គំនិតដែលថា “សន្សំប្រាក់ដែលនៅសល់បន្ទាប់ពីចំណាយ” ជាគំនិតដែលទទួលភាពបរាជ័យជាញឹកញាប់។ ព្រោះជាក់ស្តែងប្រាក់ភាគច្រើនវាមិនសល់ឡើយ។ ដូច្នេះយើងគួរចាប់ផ្តើមសន្សំជាមុនសិន ហើយចាំសម្រេចចិត្តចំណាយប្រាក់ដែលនៅសល់។ ឧទាហរណ៍៖ បើប្រាក់ខែរបស់អ្នកគឺ $350 អ្នកអាចបែងចែកបានដូច្នេះ ក. សន្សំ/វិនិយោគ (20~30%) ៖ ប្រហែល $105 ខ. ចំណាយប្រចាំខែ (50~60%) ៖ ប្រហែល $210 គ. ប្រាក់បន្ទាន់ (10%) ៖ ប្រហែល $35 បើការផ្ទេរប្រាក់ត្រូវបានកំណត់ជាស្វ័យប្រវត្តិនៅថ្ងៃទទួលប្រាក់ខែ នោះប្រាក់សន្សំនឹងកើតមានជាក់ស្តែង ហើយអ្នកនឹងអាចកាត់បន្ថយការចំណាយលើអ្វីៗដែលមិនចាំបាច់។ ត្រូវចំណាយត្រឹមតែចំនួនប្រាក់ដែលបានបែងចែកជាមុន មិនមែនចំណាយប្រាក់ទៅតាមបរិមាណដែលនៅសល់ទាំងមូលក្នុងគណនីនោះឡើយ។

ជំហានទី ៣៖ បង្កើតប្រាក់សម្រាប់ពេលអាសន្ន – សម្រាប់បង្ការក្នុងករណីបន្ទាន់ដែលមិនបានព្រៀងទុកមនុស្សជាច្រើននិយាយថា “ខ្ញុំគ្រប់គ្រងលើការចំណាយបានល្អ តែពិតជាពិបាកណាស់នៅពេលមានតម្រូវការប្រាក់ធំៗ”។ ហេតុនេះទើបយើងត្រូវការមាន គណនីប្រាក់បន្ទាន់។ ចំនួនទឹកប្រាក់គោលដៅ៖ យ៉ាងហោចណាស់ត្រូវមានប្រាក់បំរុងសម្រាប់ចំណាយរយៈពេល ៣ខែ ប្រភេទគណនី៖ សន្សំអត់កំណត់ ឬផលិតផលហិរញ្ញវត្ថុដែលផ្ដល់អត្រាការប្រាក់មួយចំនួននៅពេលដកមុន(ឬប្រើសន្សំដែលអាចយកធានាទ្រព្យសម្រាប់ខ្ចីប្រាក់បឋមត្រូវបានផ្ដល់ជូនផងដែរ។ អត្ថបទបន្ទាប់នឹងពន្យល់បន្ថែម។)» គោលបំណងប្រើប្រាស់៖ ការព្យាបាលជំងឺ, ពិធីមង្គលការឬបុណ្យសព, ការបាត់បង់ការងារ ឬហេតុកើតឡើងដោយមិនរំពឹងទុកដើម្បីជៀសវាងការដកយកប្រាក់បន្ទាន់មកប្រើប្រាស់ដោយងាយស្រួល យើងត្រូវបែងចែកគណនីប្រាក់ពេលអាសន្នចេញដោយឡែកពីគណនីដ៏ទៃផ្សេងទៀត រួចគួរកំណត់វាមិនឲ្យមើលស្រួល ក្នុងMobile banking appផងដែរ។

ជាសេចក្តីសម្រេច៖ «ចំណុចសំខាន់នៃការគ្របគ្រងប្រាក់មិនមែនជាជម្រើសទេ វាគឺជាទម្លាប់វិញ»។ ទោះបីអ្នករកប្រាក់មិនច្រើនក៏ដោយ បើអ្នកមានទម្លាប់ល្អក្នុងការគ្រប់គ្រងប្រាក់ អ្នកនឹងមានជីវិតប្រសើរឡើងជាក់ច្បាស់។ សូមអនុវត្ត ជំហានទាំង៣ខាងលើជារៀងរាល់ខែ។ ហើយអ្នកនឹងឃើញថា ប្រាក់ខែរបស់អ្នកមិនមែនជាប្រាក់ដែលកាត់បន្ថយទៅទេ ប៉ុន្តែជាទ្រព្យសម្បត្តិដែលបន្ថែមឡើងជារៀងរាល់ខែ។

https://pay.ppcbank.com.kh សូមទាញយកកម្មវិធី PPCBank Mobile Banking ឥឡូវនេះ។ គ្រាន់តែស្គេនអត្តសញ្ញាណបណ្ណរបស់អ្នក ការបើកគណនី Fast Account អាចធ្វើបានភ្លាមៗ។ សូមចាប់ផ្ដើមបែងចែកគណនី កំណត់ការផ្ទេរស្វ័យប្រវត្តិ និងបើកគណនីសន្សំថេបានយ៉ាងងាយស្រួល។ PPCBank Easy Banking! លោកឆូយ ខួណាន – ប្រធាននាយកដ្ឋាន

← ត្រឡប់ទៅបញ្ជីអត្ថបទ